ខ្មែរប៉ុស្ដិ៍ Close

ជនបរទេសដែលដួលសន្លប់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានយន្តហោះចេញចោល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 42
ជនបរទេសដែលដួលសន្លប់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានយន្តហោះចេញចោល ជនបរទេសដែលដួលសន្លប់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានយន្តហោះចេញចោល

ទោះបីជាបានដឹងខ្លួនជាប្រក្រតីឡើងវិញ និងបានរូតរះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជាថ្មីម្តងទៀតយ៉ាងណាក្តី ជនជាតិយ៉េមេន ដែលដួលសន្លប់នៅព្រលានយន្តហោះនៅព្រឹកមិញនេះ ត្រូវបានយន្តហោះរបស់ខ្លួនចេញចោលហើយ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច។

ជនបរទេសម្នាក់នេះមានឈ្មោះ EBRAHIM MAHRAM ALI ABDO ជាជនជាតិយ៉េមែន (Yemen) បានដួលសន្លប់នៅព្រលានយន្តហោះវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ ហើយអ្នកខ្លះទៀតបានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយបំភ្លៃថា ជាអ្នកជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។ ក្រោយដួលសន្លប់ភ្លាមៗ ជនបរទេសរូបនោះ ត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ហើយក៏បានដឹងខ្លួនឡើងវិញផងដែរ។ បន្ទាប់ពីដឹងខ្លួនវិញនេះ ជនបរទេសរូបនេះបានរូតរះទៅកាន់ព្រលានយន្តហោះជាថ្មី ដើម្បីចាកចេញទៅប្រទេសម៉ាឡេស៊ី ប៉ុន្តែជើងយន្តហោះរបស់គេ បានដល់ពេលវេលាហោះចេញ ដោយមិនបានរង់ចាំនោះឡើយ។

យ៉ាងណាក៏ដោយរហូតដល់ពេលនេះ ជនបរទេសរូបនោះ ត្រូវបានសមត្ថកិច្ចណែនាំឱ្យទៅពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតមួយរយៈសិន ដើម្បីធានាកុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត នៅពេលធ្វើដំណើរដោយសារតែសុខភាពរបស់គាត់ប្រឈមនឹងជំងឺខ្យល់គ។ នេះបើតាមអះអាងរបស់របស់សមត្ថកិច្ចនៅព្រលានយន្តហោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យ ជនរងគ្រោះហើយនោះឃើញថា ជនបរទេសរូបនេះមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល សូមប្រកាសច្រានចោលនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ការដួលសន្លប់នេះបណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅកម្ពុជាករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាតែមួយករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែបន្ទាប់ពីព្យាបាលរួច ហើយពិនិត្យសំណាកជាថ្មី គឺជនបរទេសនេះ ពុំមានឃើញមេរោគកូរ៉ូណាទៀតឡើយ៕

Fresh News

អត្ថបទទាក់ទង