ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ស្របនឹងសំណើបើកទូតកម្ពុជាថ្មីចំនួន២បន្ថែមទៀតនៅក្រៅប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 67
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ស្របនឹងសំណើបើកទូតកម្ពុជាថ្មីចំនួន២បន្ថែមទៀតនៅក្រៅប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ស្របនឹងសំណើបើកទូតកម្ពុជាថ្មីចំនួន២បន្ថែមទៀតនៅក្រៅប្រទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកសូមយល់ស្របចំពោះ ការសំណើសុំបង្កើតទូត២ថ្មីបន្ថែមទៀត របស់លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការបើកទូតថ្មីនៅបរទេសនេះនឹងពិនិត្យតាមលទ្ធភាពដែលអាចធ្វើឡើងនៅឆ្នាំ២០២១និង២០២២ខាងមុខ ហើយអាចដាក់មួយនៅប្រទេសអាហ្វ្រិកខាងត្បូង និងមួយទៀតអាចដាក់នៅប្រទេសប្រេស៊ីល។

ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបន្តអនុវត្តទិសស្លោក «បង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសនានាលើពិភពលោក៕

អត្ថបទទាក់ទង