ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រមូលទិញផ្លែមៀនរបស់ពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រោយជួបបញ្ហាក្នុងការនាំចេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 55
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រមូលទិញផ្លែមៀនរបស់ពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រោយជួបបញ្ហាក្នុងការនាំចេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រមូលទិញផ្លែមៀនរបស់ពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រោយជួបបញ្ហាក្នុងការនាំចេញ

យោងតាមប្រភពពីខុទ្ទកាល័យ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀនប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។

សូមបងប្អូនដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាងនេះ សូមធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង៖ 097 777 3737 (លោក សេង ឌីលីន) និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ)។

សម្រាប់ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១តទៅ។

ប្រភពដដែលបានបញ្ជាក់ផងដែរថា ក្រុមការងារកំពុងតែសិក្សាពីតម្លៃ ដែលត្រូវប្រមូលទិញនៅឡើយ ហើយបន្ទាប់ពីប្រមូលទិញបាន ផ្លែមៀនប៉ៃលិនទាំងនេះ នឹងផ្តល់ជូនទៅដល់គោលដៅដែលបានកំណត់រួចហើយ។

សូមបញ្ជាក់ថា មានយុទ្ធនាការទិញមៀនប៉ៃលិននេះ ដោយថ្នាក់ដឹកនាំ ក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាកសិករដែលកំពុងប្រឈមនឹងបញ្ហានាំចេញ ដោយសារតែបរិបទនៃការរីករាលវីរុសកូវីដ-១៩ កាន់តែបន្តកើនឡើង។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មៀនប៉ៃលិនរបស់ប្រជាសហគមន៍ ប្រមាណជាង ៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ដោយសារតែប្រទេសថៃ បានបិទទីផ្សារនាំចូលពីកម្ពុជា៕

ប្រភព៖ AKP

អត្ថបទទាក់ទង