ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា

ម៉ោង៩ព្រឹកស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់ អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ ១ករណី នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

នេះគឺជាសារលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ ជនជាតិចិនម្នាក់នេះ កំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានរដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា កំពុងមានសុខភាពល្អជាធម្មតា ដោយពុំមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេ ខណៈដែលមន្រ្តីសុខាភិបាលកំពុងយកចិត្តដាក់ក្នុងការតាមដានផងដែរ។

ពាក់ព័ន្ធនឹងជំងឺថ្មីនេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ៕

អត្ថបទទាក់ទង