ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ភាពឈ្លាសវៃខាងការទូត ទើបជោគជ័យក្នុងការតស៊ូមតិទាមទារមិនឲ្យកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មខេត្តកោះកុង ជាមួយប្រទេសថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 50
សម្តេចតេជោ ហ៊ុន សែន៖ ភាពឈ្លាសវៃខាងការទូត ទើបជោគជ័យក្នុងការតស៊ូមតិទាមទារមិនឲ្យកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មខេត្តកោះកុង ជាមួយប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន៖ ភាពឈ្លាសវៃខាងការទូត ទើបជោគជ័យក្នុងការតស៊ូមតិទាមទារមិនឲ្យកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មខេត្តកោះកុង ជាមួយប្រទេសថៃ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា បើមិនមានភាពឈ្លាសវៃក្នុងការទូតរបស់កម្ពុជា ជាមួយប្រទេសថៃនោះទេ នឹងនាំឱ្យការអភិវឌ្ឍខេត្តកោះកុងមានការយឺតយ៉ាវមិនខានឡើយ។ សម្តេចបន្តថា តើយើងចាំបាច់អ្វីទៅកាត់ផ្តាច់អាជីវកម្ម ដោយការធ្វើបាបខ្លួនឯងបិទទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសជិតខាង? ពីព្រោះមាន ៣ប្រទេស រួមមាន កម្ពុជា-វៀតណាម-ថៃ ដែលជាតំបន់តភ្ជាប់គ្នាតាមខ្សែរទឹកចេញ-ចូល រកស៊ីធ្វើអាជីវកម្មបានយ៉ាងងាយស្រួលដែលនេះជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ៕

អត្ថបទទាក់ទង