ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកដល់អាជ្ញាធរពិនិត្យមើលសាលារៀនណាដែលទទួលរងការលិចលង់ដោយទឹកជំនន់ ចៀសវាងការបាក់រលំអគារមកលើសិស្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកដល់អាជ្ញាធរពិនិត្យមើលសាលារៀនណាដែលទទួលរងការលិចលង់ដោយទឹកជំនន់ ចៀសវាងការបាក់រលំអគារមកលើសិស្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកដល់អាជ្ញាធរពិនិត្យមើលសាលារៀនណាដែលទទួលរងការលិចលង់ដោយទឹកជំនន់ ចៀសវាងការបាក់រលំអគារមកលើសិស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តោតការយកចិត្តទុកដាក់តាមដានចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ជាពិសេសត្រូវពិនិត្យមើលសាលារៀនណាដែលទទួលរងការលិចលង់ដោយទឹកជំនន់ ត្រូវរៀបចំឱ្យបានល្អមុននឹងឱ្យសិស្សចូលរៀនចៀសវាងខ្លាចអគារបាក់បែកធ្លាក់ពីលើសិស្ស។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែផ្តាំផ្ញើដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបម្រើប្រជាពលរដ្ឋដោយមិនរើសអើង និងត្រៀមចូលរួមជួយសង្រ្គោះនិងដោះស្រាយទុក្ខលំបាករបស់ពួកគេ ដូចជានៅពេលមានគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ និងខ្យល់កន្រ្តាក់បាក់រលំផ្ទះសម្បែងជាដើម៕

អត្ថបទទាក់ទង