ខ្មែរប៉ុស្ដិ៍ Close

ប្រមុខដឹកនាំ UN កោតសរសើរកម្ពុជាថាជា «ប្រទេសគំរូដ៏ល្អក្នុងការរក្សាបាននូវសន្តិភាព»

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1380
ប្រមុខដឹកនាំ UN កោតសរសើរកម្ពុជាថាជា «ប្រទេសគំរូដ៏ល្អក្នុងការរក្សាបាននូវសន្តិភាព» ប្រមុខដឹកនាំ UN កោតសរសើរកម្ពុជាថាជា «ប្រទេសគំរូដ៏ល្អក្នុងការរក្សាបាននូវសន្តិភាព»

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ តាមបណ្តាញសង្គមផ្លូវការរបស់ United Nations in Cambodia បានសរសេរថា លោក Antonio Guterres ប្រមុខដឹកនាំ UN បានថ្លែងកោតសរសើរប្រទេសកម្ពុជា ថាជា «ប្រទេសគំរូដ៏ល្អក្នុងការរក្សាបាននូវសន្តិភាព»

ការកោតសរសើររបស់ប្រមុខរ UN ខាងលើនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន។

លោក Antonio Guterres បានថ្លែងចាត់ទុកកម្ពុជា ដែលធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះ ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០នាក់ចូលរួម។

លោក Antonio Guterres ក្នុងនាមជាប្រមុខអង្គការសហប្រជាជាតិ បានសរសើរដល់កងរក្សាសន្តិភាពកម្ពុជា ចំពោះជំនាញការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕