ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា វាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ក្នុងការអភិវឌ្ឍ វិស័យកសិកម្មឲ្យមានការរីកចម្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
កម្ពុជា វាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ក្នុងការអភិវឌ្ឍ វិស័យកសិកម្មឲ្យមានការរីកចម្រើន កម្ពុជា វាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ក្នុងការអភិវឌ្ឍ វិស័យកសិកម្មឲ្យមានការរីកចម្រើន

លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះសហភាពអឺរ៉ុប ដែលបានបន្តជួយឧបត្ថម្ភ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ ប្រទេសកម្ពុជាជារួម និងដោយឡែក សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។

លោក វេង សាខុន បានលើកឡើងបន្ថែម ក្នុងជំនួបជាមួយលោកស្រី Heidi Hautala អនុប្រធានសភាសហភាពអឺរ៉ុប និងលោក George Edgar ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ “ក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកផ្ទាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហភាពអឺរ៉ុប ដែលបានកំពុង និងបន្តជួយឧបត្ថម្ភ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកសម្រាប់ការអភិវឌ្ឍ វិស័យកសិកម្ម”។

លោកបានបន្តទៀតថា ពិតណាស់លទ្ធផលនៃការអភិវឌ្ឍនេះ បានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រីក្រ និងអសន្តិសុខស្បៀង មកជាប្រទេស ដែលមានចំណូល មធ្យមកម្រិតទាប ហើយសង្ឃឹមនិងជឿជាក់ថា តាមរយៈការអនុវត្តយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នឹងអាចប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នាឆ្នាំ២០៥០។

នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានលើកយកប្រធានបទទាក់ទង នឹងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍ និងគ្រប់គ្រងដីសម្បទាន សេដ្ឋកិច្ច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការគ្រប់ គ្រងធនធានព្រៃឈើ ការដាំដុះព្រៃឈើឡើងវិញនិងការអភិវឌ្ឍសហគមន៍ព្រៃឈើ និងសហគមន៍នេសាទផងដែរ ដោយឈរលើស្មារតី សហប្រតិបត្តិការក្នុងគោលបំណង អភិវឌ្ឍន៍វិស័យកសិកម្ម ឲ្យមានការរីកចម្រើនទ្វេឡើងថែមទៀត៕

អត្ថបទទាក់ទង