អង់គ្លេសផ្តើមជីវិតថ្មី ក្រោយចេញពីសហភាពអឺរ៉ុប
ចាប់ពីថ្ងៃសៅរ៍ទី ១ កុម្ភៈនេះទៅ អង់គ្លេស មានជីវិតថ្មី ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។ អង់គ្លេស ត្រូវផ្តើមស្ថាបនាប្រទេស ដោយត្រូវស្វែងរកទំនាក់ទំនងថ្មីជាមួយអឺរ៉ុបផង និងដោយត្រូវស្វែងរកតួនាទីថ្មីនៅលើឆាកអន្តរជាតិផង។