ខ្មែរប៉ុស្ដិ៍ Close

    កាណាដា ប្រកាសអំពីករណីឆ្លងវិរុសផ្លូវដង្ហើមថ្មី មួយករណីលើកដំបូង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 1072
    កាណាដា ប្រកាសអំពីករណីឆ្លងវិរុសផ្លូវដង្ហើមថ្មី មួយករណីលើកដំបូងកាណាដា ប្រកាសអំពីករណីឆ្លងវិរុសផ្លូវដង្ហើមថ្មី មួយករណីលើកដំបូង

    យោងតាមសារព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះឲ្យដឹងថា ទីក្រុង Toronto ប្រទេសកាណាដា បានប្រកាសអំពីការឆ្លងវិរុសដង្ហើមថ្មី (Coronavirus) មួយករណីជាលើកដំបូង។

    ករណីនេះបានកើតឡើងនៅលើបុរសម្នាក់ វ័យ៥០ឆ្នាំ ដែលកាលពីថ្មីៗបានធ្វើដំណើរទៅកាន់ទីក្រុង Wuhan ហើយត្រឡប់មកកាន់ទីក្រុង Toronto វិញ ហើយបច្ចុប្បន្នកំពុងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ និងព្យាបាល។

    គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ វិរុសផ្លូវដង្ហើមបានសម្លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវិរុសនេះបានកើនឡើងគួរឲ្យ ព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់១៩៨៥នាក់ បន្ទាប់ពីបានរកឃើញករណីវិរុសឆ្លងថ្មីៗរាប់រយនាក់ទៀត នៅតាមបណ្តាទីក្រុងធំៗរបស់ចិន។

    លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមការងាររបស់ក្រសួងសុខាភិបាល បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងបានបង្កើនវិធានការទប់ស្កាត់នៅតាមព្រលានយន្តហោះ និងតាមច្រកព្រំដែននានា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា៕

    អត្ថបទទាក់ទង