ខ្មែរប៉ុស្ដិ៍ Close

លោក ប៉ាន សូរស័ក្តិ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 38
លោក ប៉ាន សូរស័ក្តិ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ លោក ប៉ាន សូរស័ក្តិ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបុណ្យ និងសមិទ្ធផលនានានៅវត្តកុមារាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកព្រៃឈរ និង ស្រុកបាធាយ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារឃុំបឹងណាយដែលបានចំណាយពេលវេលា និងធនធានជាច្រើន ក្នុងការជួយឧបត្ថម្ភ និងអភិវឌ្ឍន៍ឃុំ ក្នុងនោះបានឧបត្ថម្ភដល់ស្រ្តីឆ្លងទន្លេ គ្រួសារសព គ្រួសារជនពិការ ចាស់ជរាខ្វះទីពឹង ជួសជុលប្រព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និងវត្តអារាមជាដើម។

ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានរំលេចពីសមិទ្ធផលធំៗយ៉ាងច្រើន ដែលកើតចេញកិច្ចខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបានគួរជាទីមោទនៈដូចជា៖
– សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំធ្វើឱ្យប្រជាជនបាននឹងនចិត្ត រស់នៅយ៉ាងសុខសាន្ត សុខដុមរមនា។
– ដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តបន្តប្រកបដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
– សន្តិភាព និងស្ថេរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាឱ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។
– លើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ច និងការបែងចែកផ្លែផ្កានៃកំណើនសមធម៌ក្នុងក្របខណ្ឌសង្គមទាំងមូល ធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១.៥៤៨ (មួយពាន់ប្រាំរយសែសិបប្រាំបី) ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១.៦៧៩ (មួយពាន់ប្រាំមួយរយចិតសិបប្រាំបួន) ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម១០% នាពេលបច្ចុប្បន្ន ហើយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនេះ ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច មិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយទោះបីជាត្រូវបង់ដោយតម្លៃណាក្តី៕

អត្ថបទទាក់ទង