រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម្ពោធដាក់អោយប្រើប្រាស់មន្ទីរពិសោធន៍ខ្នាតតូច នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់មន្ទីរពិសោធន៍ខ្នាតតូច ក្រោមអធិបតីភាព ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីកាំកុងត្រូលមួយចំនួនទៀត ។
សូមជម្រាបផងដែរថា រសៀលថ្ងៃដដែលនោះដែរ សាខាកាំកុងត្រូលខេត្តព្រះសីហនុបាន រៀបចំកម្មវិធី ដុតកំទេចផលិតផលម្ហូបអាហារខូចគុណភាពដែលដកហូតបាននៅលើទីផ្សារ និង ទំនិញម្ហូប អាហារដែលនាំចូលមកខុសពីបទបញ្ញត្តគុណភាព សុវត្ថិភាពម្ហូបអាហារ ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០១៧ចំនួន ៦,០៨០.០០ គីឡូក្រាម ៕