ហ្វីលីពីនចាប់ផ្ដើមជម្លៀសប្រជាជនចេញពីប្រទេសអ៊ីរ៉ាក់
ប្រទេសហ្វីលីពីនបានចាប់ផ្ដើមយុទ្ធនាការជម្លៀសប្រជាជនរបស់ខ្លួនដែលកំពុងធ្វើការ និងប្រកបរបរកស៊ីនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីមូលដ្ឋានយោធា២ដែលកងទ័ពសហរដ្ឋអាមេរិកកំពុងឈរជើង ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់។
មិនយូរប៉ុន្មានបន្ទាប់ពីការវាយប្រហារ ទូរទស្សន៍ក្នុងស្រុកមួយរបស់អ៊ីរ៉ង់បានចេញមកអះអាងថា មាន «ភេរវករអាមេរិកចំនួន៨០នាក់ត្រូវបានសម្លាប់» នៅក្នុងការវាយប្រហារនេះ។
សូមជម្រាបថា លោកដូណាល់ត្រាំប្រកាសថានឹងធ្វើសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃពុធនេះ ម៉ោងនៅសហរដ្ឋអាមេរិក។