គ្រោះរញ្ជួយដីកម្រិត ៦.៤ រិចទ័រ វាយប្រហារប្រទេស ប៉ឺទុយរីកូ ២ថ្ងៃជាប់គ្នា
មានមនុស្សយ៉ាងតិចណាស់ម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៤ រិចទ័រនៅប្រទេសប៉ឺទុយរីកូ (Puerto Rico) កាលពីព្រឹកមិញ។ ប្រទេសដែលស្ថិតនៅលើកោះជិតខាងជាមួយសាធារណៈរដ្ឋដូមីនីកាំង និងប្រទេសគុយបា មួយនេះ បានរងគ្រោះពីគ្រោះរញ្ជួយដីនេះចំនួន២ថ្ងៃជាប់គ្នាមកហើយ ដោយកាលពីម្សិលមមិញគ្រោះរញ្ជួយដីនេះមានកម្រិតត្រឹមតែ ៥.៨ រិចទ័រតែប៉ុណ្ណោះ។