(Update) អភិបាលខេត្តឈៀងរ៉ាយប្រាប់ថាក្មេងៗដែលទើបជួយសង្គ្រោះមិនអាចបណ្ដោយអោយហូបអ្វីស្រេចតែចិត្តនោះទេ
រហូតមកដល់ពេលនេះសកម្មភាពជួយសង្គ្រោះបណ្តោះអាសន្ន ខណះពេលដែលត្រូវបញ្ជូនឧបករណ៍ និងអុកស៊ីសែន ទៅកន្លែងជួយសង្គ្រោះ។
សេចក្តីថ្លែងការណ៍នេះ បញ្ជាក់ថាក្មេងទាំង៨នាក់មានសុវត្ថិភាពហើយក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ ខេត្តសៀងរ៉ាយ ដើម្បីសង្គ្រោះ។
អ្វីដែលយើងគួរកត់សម្គាល់នោះ កុមារទាំង១៣នាក់ ឃ្លានអាហារជាខ្លាំង ហើយអាហារដំបូងបំផុតដែលពួកគេបរិភោគនោះគឺបាយឆាម្រះព្រៅ ប៉ុន្តែខាងក្រុមគ្រូពេទ្យមិនអនុញ្ញាតអោយបរិភោគភ្លាមទេ ដោយសារពួកគេកំពុងស្ថិតនៅក្នុងការព្យាបាល ដូច្នេះអាចទទួលទានបាន បបរ ទឹកដោះគោ និងអាហារដែលពេទ្យទុកបម្រុង ហើយពួកគេទាំង ៨នាក់នោះកំពុងស្ថិតក្រោមការមើលថែទាំពីសំណាក់ក្រុមគ្រូពេទ្យ៕