ខ្មែរប៉ុស្ដិ៍ Close

ស្លាប់យ៉ាងតិច៤០នាក់ ក្នុងការរត់ជាន់គ្នានៅក្នុងក្បួនដង្ហែសពលោក កាសេម សូឡីម៉ានី (Qasem Soleimani)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51

នាល្ងាចថ្ងៃអង្គារទី៧ខែមករានេះ មានឧបទ្ទវេហេតុជាន់គ្នាស្លាប់មួយនៅក្នុងការរត់ជាន់គ្នានៅក្នុងក្បួនដង្ហែសពលោក កាសេម សូឡីម៉ានី (Qasem Soleimani) នៅប្រទេសអ៊ីរ៉ង់។ ការជាន់គ្នានេះកើតឡើងនៅក្នុងក្បួនដង្ហែសពរបស់មេទ័ពកំពូលអ៊ីរ៉ង់រូបនេះនៅឯស្រុកកំណើតរបស់លោកក្នុងខេត្ត Kerman ដែលមានមនុស្សចូលរួមយ៉ាងច្រើនកកកុញ។

តាមរយៈព័ត៌មានបឋមដែលខ្មែរប៉ុស្តិ៍ទទួលបាន គឺមានមនុស្សយ៉ាងតិចណាស់ ៤០នាក់ បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវេហេតុនេះ។

គួររំលឹកថា មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក កាសេម សូឡីម៉ានី (Qasem Soleimani) ត្រូវបានសម្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក តាមរយៈយន្តហោះដ្រូន ក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ខណៈដែលមេទ័ពរូបនេះបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសអ៊ីរ៉ាក់។