ខ្មែរប៉ុស្ដិ៍ Close

លោកនេតាន់យ៉ាហ៊ូ៖​ អ៊ីរ៉ង់​មាន​កន្លែង​លាក់​នុយក្លេអ៊ែរ​សម្ងាត់ និង​ចង់​បំពាក់​គ្រាប់បែក​បរិមាណូ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4
លោកនេតាន់យ៉ាហ៊ូ៖​ អ៊ីរ៉ង់​មាន​កន្លែង​លាក់​នុយក្លេអ៊ែរ​សម្ងាត់ និង​ចង់​បំពាក់​គ្រាប់បែក​បរិមាណូ លោកនេតាន់យ៉ាហ៊ូ៖​ អ៊ីរ៉ង់​មាន​កន្លែង​លាក់​នុយក្លេអ៊ែរ​សម្ងាត់ និង​ចង់​បំពាក់​គ្រាប់បែក​បរិមាណូ

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​ជាមួយ​នឹង​ការ​ឡើង​ថ្លែង​សុន្ទរកថា​របស់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ឬ​អ្នកតំណាង​ឲ្យ​ប្រទេស​សមាជិក​របស់​អង្គការសហប្រជាជាតិ។ សុន្ទរកថា​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កញ្ញា គឺ​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ដែល​វាយប្រហារ​ខ្លាំងៗ​លើ​ប្រទេស​អ៊ីរ៉ង់។ ជាមួយ​នឹង​ផែនទី​ក្នុង​ដៃ លោក​នេតាន់យ៉ាហ៊ូ​បាន​ចង្អុល​បង្ហាញ​ពី​កន្លែង​ដែល​អ៊ីរ៉ង់​លាក់នុយក្លេអ៊ែរ និង​ថា អ៊ីរ៉ង់​នៅ​តែ​ចង់​បំពាក់​គ្រាប់បែក​បរមាណូ។

«គឺ​វា​នៅ​ទីនេះ នៅ​ក្នុង​ស្រុក Turquzabad ដែល​ស្ថិត​ក្បែរ​ទីក្រុង​តេហេរ៉ង់។ អនុញ្ញាត​ឲ្យ​ខ្ញុំ​បង្ហាញ​ប្រាប់​លោក អ្នក​ពី​ឈ្មោះ​ផ្លូវ​ពិត​ប្រាកដ និង​ទិន្ន័យ​ដែល​ទទួល​បាន​ពី​ផ្កាយរណប។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្បែរ​កន្លែង​លាក់​នុយក្លេអ៊ែរ​សម្ងាត់​នោះ ក៏​គេ​ឃើញ​មាន​ការ​ដាក់​បន្លំ​ភ្នែក​នូវ​ក្រុមហ៊ុន​រកស៊ី​ខាង​សំអាត​កម្រាលព្រំ។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល​បាន​រក​ឃើញ​វត្តមាន​កន្លែង​ស្តុក​សម្ងាត់​មួយ​ដែល​មាន​ស្តុក​ឧបករណ៍ និង​សម្ភារៈបរិក្ខារ​ជាង ៣០០តោន​សម្រាប់​បម្រើ​ឲ្យ​សកម្មភាព​នុយក្លេអ៊ែរ។ ពិត​ណាស់​ថា ទីតាំង​មួយ​នេះ​កំពុង​ទទួល​ការ​រុះរើ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​សក្ខីកម្ម​មួយ​ទៀត​ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​នៅ​តែ​ចង់​បាន​គ្រាប់បែក​បរមាណូ។

ខ្ញុំ​ចង់​បញ្ជូន​សារ​មួយ​ទៅ​កាន់​របប​ផ្តាច់ការ​អ៊ីរ៉ង់។ អ៊ីស្រាអែល​ដឹង​ទាំង​អស់​នូវ​អ្វី​ដែល​អ្នក​ឯង​កំពុង​ធ្វើ អ៊ីស្រាអែល​ដឹង​ទាំង​អស់​នៅ​ទីកន្លែង​ដែល​អ្នក​ឯង​កំពុង​ធ្វើ។ យើង​នឹង​មិន​អនុញ្ញាត​ជា​ដាច់​ខាត​ឲ្យ​របប​មួយ​ដែល​អំពាវនាវ​ឲ្យ​កម្ទេច​អ៊ីស្រាអែល​ក្លាយ​ជា​ផេះ​មាន​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​បាន​ឡើយ។

ពេល​ឥឡូវ​ក៏​គ្មាន នៅ ១០ឆ្នាំ​ខាង​មុខ​ក៏​គ្មាន គឺ​មិន​ឲ្យ​មាន​ជា​ដាច់ខាត»

ប្រភព៖ RFI