ខ្មែរប៉ុស្ដិ៍ Close

ប្រធានព្រឹទ្ធសភាកម្ពុជា ចូលរួមរំលែកទុក្ខចំពោះករណីរលំអគារកម្ពស់ប្រាំពីរជាន់ ក្នុងខេត្តកែប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 23
ប្រធានព្រឹទ្ធសភាកម្ពុជា ចូលរួមរំលែកទុក្ខចំពោះករណីរលំអគារកម្ពស់ប្រាំពីរជាន់ ក្នុងខេត្តកែប ប្រធានព្រឹទ្ធសភាកម្ពុជា ចូលរួមរំលែកទុក្ខចំពោះករណីរលំអគារកម្ពស់ប្រាំពីរជាន់ ក្នុងខេត្តកែប

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ចូលរួមរំលែកទុក្ខចំពោះករណីរលំអគារកម្ពស់ប្រាំពីរជាន់ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

តាមរយៈសារលិខិតរំលែកទុក្ខ លោកបានបង្ហាញពីការសោកស្តាយចំពោះ ឧបទ្ទវហេតុដ៏សោកសង្រេងនេះ។​ លោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត ឲ្យបានទៅកាន់សុគតិភព និងជូនពរដល់អ្នករងរបួសដែលកំពុងសម្រាកព្យាបាលឲ្យឆាប់ជាសះស្បើយ។

លើសពីនេះ លោកប្រធានព្រឹទ្ធសភា ក៏បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំ និងគាំទ្រចំពោះរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជំនះលើការប្រឈមចំពោះមុខនេះផងដែរ។

សូមអានសារលិខិតខាងក្រោម៖

អត្ថបទទាក់ទង