ខ្មែរប៉ុស្ដិ៍ Close

ព្រឹទ្ធសភា បន្តសម័យប្រជុំលើកទី៤ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46

ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ របស់ខ្លួន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានអនុម័តដោយរដ្ឋសភានា ពេលកន្លងទៅ។

សម័យប្រជុំព្រឹទ្ធសភានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។

របៀបវារៈសម្រាប់សម័យប្រជុំនេះ មានដូចជា៖

១) ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

២) ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។

៣) ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕

អត្ថបទទាក់ទង