ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាជូនដំណឹងស្ដីពីការហាមយានជំនិះគ្រប់ប្រភេទ ជិះចូលប្រាសាទតាព្រហ្មតាមច្រកទ្វារខាងកើត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកសារ 53

នារសៀលថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងដល់សាធារណជនស្ដីអំពីការហាមយានជំនិះគ្រប់ប្រភេទ ជិះចូលប្រាសាទតាព្រហ្មតាមច្រកទ្វារខាងកើតតទៅទៀត លើកលែងតែរថយន្តសង្គ្រោះបន្ទាន់ យានជំនិះរបស់ក្រុមការងារការដ្ឋាន និងរថយន្តរបស់គណៈប្រតិភូថ្នាក់ជាតិ និងអន្តរជាតិដែលមានលិខិតអនុញ្ញាតពីអាជ្ញាធរតែប៉ុណ្ណោះ។ នេះបើតាមការបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរ។

មូលហេតុនៃការបិទមិនអោយមានចរាចរណ៍តាមច្រកទ្វារខាងកើតប្រាសាទតាព្រហ្មនេះ មូលហេតុគឺដើម្បីលើកតម្លៃបេតិកភណ្ឌ និងរក្សានូវសុវត្ថិភាប្រាសាទ។

ខាងក្រោម ជាសេចក្ដីជូនដំណឹងទាំងស្រុងរបស់អាជ្ញាធរជាតិអប្សរា៖