ខ្មែរប៉ុស្ដិ៍ Close

ផ្សារគំរូព្រំដែនកម្ពុជា នឹងក្លាយទៅជាកន្លែងដោះដូរទំនិញស្របច្បាប់ នេះជាចំណុចឈ្នះឈ្នះនៅក្នុងវិស័យពាណិជ្ជកម្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 79
ផ្សារគំរូព្រំដែនកម្ពុជា នឹងក្លាយទៅជាកន្លែងដោះដូរទំនិញស្របច្បាប់ នេះជាចំណុចឈ្នះឈ្នះនៅក្នុងវិស័យពាណិជ្ជកម្ម ផ្សារគំរូព្រំដែនកម្ពុជា នឹងក្លាយទៅជាកន្លែងដោះដូរទំនិញស្របច្បាប់ នេះជាចំណុចឈ្នះឈ្នះនៅក្នុងវិស័យពាណិជ្ជកម្ម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ផ្សារគំរូព្រំដែនកម្ពុជានេះ នឹងក្លាយទៅជាកន្លែងដោះដូរទំនិញស្របច្បាប់មួយដែលបង្កើតបានជាចំណុចឈ្នះឈ្នះនៅក្នុងវិស័យពាណិជ្ជកម្ម។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ផ្សារនេះក៏ជាទីផ្សារដែលកម្ពុជាត្រូវខិតខំប្រឹងប្រែងក្នុងការកែច្នៃផលិតផលរបស់ខ្លួននាំចេញទៅវៀតណាម ដើម្បីនាំមកនូវចំណូលជាតិ និងការងារសម្រាប់ប្រជាជនផងដែរ៕

អត្ថបទទាក់ទង