ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់មន្រ្តីគណបក្ស ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយអនុវត្តគោលនយោបាយភូមិ/ឃ៉ំមានសុវត្ថិភាព​ និងសេវាចាំបាច់នានាឱ្យកាន់តែល្អប្រសើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់មន្រ្តីគណបក្ស ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយអនុវត្តគោលនយោបាយភូមិ/ឃ៉ំមានសុវត្ថិភាព​ និងសេវាចាំបាច់នានាឱ្យកាន់តែល្អប្រសើរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់មន្រ្តីគណបក្ស ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយអនុវត្តគោលនយោបាយភូមិ/ឃ៉ំមានសុវត្ថិភាព​ និងសេវាចាំបាច់នានាឱ្យកាន់តែល្អប្រសើរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកដល់មន្រ្តីគណបក្សជាពិសេសមន្រ្តីដែលមានតួនាទីដែលកំពុងបម្រើរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈក្នុងនោះគឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួលយកនូវសំណូមពរនានាពី ប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿ និងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ។ លោក ក៏បានរំលឹកផងដែរដល់មន្រ្តី គឺហាមដាច់ខាតកុំយកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជាការលុបដីសមុទ្រនៅខេត្តកោះកុងយកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។ នេះបើតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងពិធីបិទសន្និបាតគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមសមាជិកសមាជិកាចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនដែលបានចូលរួមសម្រេចបាននូវជោគជ័យធំៗជាច្រើនសម្រាប់ជាតិមាតុភូមិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ច្បាស់ណាស់ គឺគ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតប្រជាពលរដ្ឋ ហើយខិតខំពង្រឹងនូវសាមគ្គីភាព និងប្រមូលនូវគ្រប់ធនធានទាំងឡាយដើម្បីជំរុញការកសាង អភិវឌ្ឍន៍ និងការពាមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះ គឺយើងត្រូវបន្តចូលរួមថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយសង្គម អោយបានរឹងមាំដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ផងដែរថា ដោយសារគណបក្សប្រជាជនកម្ពុជាមានមាគ៌ាដឹកនាំត្រឹមត្រូវ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋមកទល់ពេលនេះគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងនោះក៏មានការចូលរួមពីសមាជិកគណបក្សនយោបាយនានាផងដែរ ដែលធ្វើអោយគណបក្សប្រជាជនកាន់តែរឹងមាំ និងបន្តឈ្នះឆ្នោត និងកាន់តែរីកធំធាត់ទៅមុខជានិច្ច៕

អត្ថបទទាក់ទង