ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទទួលគោរមងារជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទទួលគោរមងារជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទទួលគោរមងារជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង

សាកលវិទ្យាល័យប៉េកាំង បានសម្រេចផ្តល់គោរមងារជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីមើលឃើញថា លោក ហ៊ុន សែន បានប្រឹងប្រែងធ្វើឱ្យមានភាពប្រសើរឡើងនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន។

ពិធីប្រគល់គោរមងារនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្នុងពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទៅចូលកិច្ចប្រជុំលើកទី២ នៃ «វេទិកាខ្សែក្រវាត់ និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន៕

អត្ថបទទាក់ទង