ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលចូលរួមវិភាគទានក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលចូលរួមវិភាគទានក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលចូលរួមវិភាគទានក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីដល់សប្បុរជន ក្រុមហ៊ុនឯកជននានា អង្គការ ​និងសមាគម ទាំងក្នុងនិងក្រៅប្រទេស​ ដែលបានចូលរួមវិភាគទានជាសំភារៈនិងថវិកាក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការចូលរួមរបស់សប្បុរសជនទាំងអស់ គឺជាការជម្រុញឲ្យមន្ទីរពេទ្យកាល់ម៉ែតប្រែក្លាយជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា ដើម្បីបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ឋភាពខ្ពស់បំផុត។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានអរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្ញើសារចូលរួមផ្តល់កម្លាំងចិត្តនិងក្តីស្រឡាញ់រាប់អានដល់រូបលោក និងក្រុមគ្រួសារ ក្នុងពេលដ៏លំបាកបំផុតនេះរបស់លោក និងជូនពរដល់ម្តាយក្មេកលោក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអោយបានឆាប់ជាសះស្បើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារទាំងស្រុងយ៉ាងដូច្នេះថា៖

“សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

នៅសល់តែ១១ថ្ងៃទៀត ឆ្នាំថ្មី ២០២០ នឹងមកដល់។ សុខសន្តិភាព និងភាពរឹងមាំនៃកំណើនសេដ្ធកិច្ចជាតិសព្វថ្ងៃគឺបានបង្ហាញច្បាស់ថាកម្ពុជាយើងកំពុងធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ។

ខ្ញុំសូមយកឱកាសនេះថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរជនទាំងអស់, ក្រុមហ៊ុនឯកជននានា, អង្គការ, សមាគម, ទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមវិភាគទានជាសំភារៈនិងថវិកាក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជាអោយក្លាយជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា ដើម្បីបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ធអោយកាន់តែមានប្រសិទ្ឋភាពខ្ពស់បំផុត។

ទន្ទឹមនឹងនេះដែរ ខ្ញុំសូមអរគុណដល់បងប្អូន និងកូនក្មួយទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្ញើសារចូលរួមផ្តល់នូវកម្លាំងចិត្តនិងក្តីស្រឡាញ់រាប់អានដល់ខ្ញុំនិងក្រុមគ្រួសារក្នុងពេលដ៏លំបាកបំផុតនេះ ហើយព្រមទាំងបានជូនពរដល់ម្តាយក្មេកខ្ញុំដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអោយបានឆាប់ជាសះស្បើយ ដើម្បីជាម្លប់ដ៏កក់ក្តៅសម្រាប់កូនចៅទាំងអស់គ្នា។

ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់មានសុខភាពល្អ និងជួបតែសេចក្តីសុខ និងសំណាងល្អជានិច្ច ជាពិសេសនៅក្នុងឆ្នាំថ្មី ២០២០ ខាងមុខនេះ៕”៕

អត្ថបទទាក់ទង