ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយុទ្ធជាមួយជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 915
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយុទ្ធជាមួយជំងឺកូវីដ-១៩សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយុទ្ធជាមួយជំងឺកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយុទ្ធជាមួយជំងឺកូវីដ-១៩ តាមរយៈ ៣កុំ និង៣ការពារ ព្រមទាំងការទទួលយកការចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នា។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ កំពុងវាយប្រហារលើកូនក្មេង និងអ្នកដឹកនាំធំៗ ពីព្រោះពួកគាត់ត្រូវជួបមនុស្សច្រើនក្នុងការងារទំនាក់ទំនងផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច នឹងបន្តការខិតខំស្វែងរកការនាំចូលវ៉ាក់សាំង ដើម្បីធានាថា នៅក្នុងឃ្លាំងរបស់យើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋក្នុងនោះមានចាប់តាំងពីកុមារចាប់ពីអាយុ៣ឆ្នាំផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរបស់យើង៕

អត្ថបទទាក់ទង