ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 91
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ

នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឈនាយករងទី១ ព្រះប្រធានថេរសភាសង្ឃនៃកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តសន្សំកុសល។ នេះបើយោងតាមសេចក្តីសម្រេច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣៖០០ នាទីរសៀល ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយព្រះជរាពាធ។

ព្រះសពសម្តេចព្រះធម្មលិខិត ត្រូវបានតម្កល់នៅវត្តសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានថ្វាយព្រះវិញ្ញាណក្ខន្ធតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ៕

អត្ថបទទាក់ទង