ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ក្របខណ្ឌអាស៊ានបូក៣ គឺជាយន្តការដ៏សំខាន់ប្រកបដោយសក្តានុពល ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 8
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ក្របខណ្ឌអាស៊ានបូក៣ គឺជាយន្តការដ៏សំខាន់ប្រកបដោយសក្តានុពល ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ក្របខណ្ឌអាស៊ានបូក៣ គឺជាយន្តការដ៏សំខាន់ប្រកបដោយសក្តានុពល ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យើងចាំបាច់ត្រូវមានការឆ្លើយតបឱ្យទាន់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរួម ក៏ដូចជាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌអាស៊ាន និងអាស៊ានបូក៣ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដោះស្រាយមួយដែលមានបរិយាប័ន្ន និងភាពគ្រប់ជ្រុងជ្រោយ។ លោក បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ ស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំអាស៊ានបូក៣គឺជាកិច្ចប្រជាជុំអាស៊ានទាំង១០ប្រទេស បូកដៃគូ៣ទៀត រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កើនឱ្យមានការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗក្នុងកិច្ច សហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និងសកលលោក។ ប្រការនេះ បានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួម (Common Challenge) របស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ៕

អត្ថបទទាក់ទង