ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត នាពេលខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត នាពេលខាងមុខនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត នាពេលខាងមុខនេះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ។

យោងតាមសារលិខិតនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចាត់ទុកការរៀបចំបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ លើកការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទាំងស្រុង៖

អត្ថបទទាក់ទង