ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងអរគុណបណ្តាសប្បុរសជនដែលបានចូលរួមបរិច្ចាគក្នុងសកម្មភាពប្រឆាំងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងអរគុណបណ្តាសប្បុរសជនដែលបានចូលរួមបរិច្ចាគក្នុងសកម្មភាពប្រឆាំងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងអរគុណបណ្តាសប្បុរសជនដែលបានចូលរួមបរិច្ចាគក្នុងសកម្មភាពប្រឆាំងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវការអរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែលបានព្រះរាជទានអំណោយជាថវិកាក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ-១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបរិច្ចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើងទទួលបានថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀតហើយបើថវិកានេះសល់ក្រោយបញ្ចប់កូវីដ-១៩ យើងនឹងបង្វែរចូលមូលនិធិគន្ធបុប្ផា។លោក បានថ្លែងដូចនេះ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមក្នុងប្រតិបត្តិការប្រឆាំងកូវីដ១០នេះទាំងអស់គ្នា ហើយសូមប្រែក្លាយវិបត្តិនៃជម្ងឺនេះឱ្យក្លាយទៅជាកាលានុវត្តភាពនៃការយកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្រជាពលរដ្ឋយើងម្នាក់ៗផងដែរ៕

អត្ថបទទាក់ទង