ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន អំពាវនាវឱ្យក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 196
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន អំពាវនាវឱ្យក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន អំពាវនាវឱ្យក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមេសា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រុមគ្រូពេទ្យ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះបើសិនអ្នកបច្ចេកទេសខ្វះក្រមសីលធម៌វិជ្ជាជីវៈ គឺជារឿងគ្រោះថ្នាក់បំផុត ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា មិនខ្វះទេអ្នកដែលមានបច្ចេកទេស ប៉ុន្តែខ្វះក្រមសីលធម៌វិជ្ជាជីវៈ ដែលធ្វើឱ្យពួកគេ ប្រើប្រាស់បច្ចេកទេសរបស់ខ្លួននៅក្នុងផ្លូវខុសដូចជា ការផលិតគ្រឿងញៀន និងការផលិតអាវុធប្រល័យលោកជាដើម ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារផងដែរ ៕

អត្ថបទទាក់ទង