ខ្មែរប៉ុស្ដិ៍ Close

    អ្នកជំនាញអារ្យធម៌ខ្មែរ៖ ២ធ្នូ ជាថ្ងៃប្រវត្ដិសាស្រ្ដ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 695
    អ្នកជំនាញអារ្យធម៌ខ្មែរ៖ ២ធ្នូ ជាថ្ងៃប្រវត្ដិសាស្រ្ដអ្នកជំនាញអារ្យធម៌ខ្មែរ៖ ២ធ្នូ ជាថ្ងៃប្រវត្ដិសាស្រ្ដ

    លោក រត្ន័ សណា្ដប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានថ្លែងថា ២ធ្នូ ជាថ្ងៃប្រវត្ដិសាស្រ្ដ ពីព្រោះកាលពីថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នូល ខេត្ដក្រចេះ ទីតាំងភូមិសាស្រ្ដនេះគឺបានបង្កើតរណសិរ្យមួយមានឈ្មោះថា «រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដោយស្ថិតក្រោមការដឹកនាំឥស្សរជនសំខាន់ៗបីរូបគឺ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន ដោយបានអំពាវនាវមហាជនខ្មែរប្រុស-ស្រី ឲ្យរួមគ្នាដើម្បីផ្ដួលរំលំរបបវាលពិឃាដប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ បានន័យថាបន្ទាប់ពីរណសិរ្យនេះបង្កើតមក ទើបឈានដល់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩នេះឯង។

    ចំពោះស្មារតីរណសិរ្យថ្ងៃទី២ ធ្នូនេះ គឺបានដាក់ចេញនូវគោលនយោបាយ ១១ខ សំខាន់ៗ ជាអាទិ៍៖ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដោយលុបបំបាត់ចោលរបបហូបរួម ក៏ដូចជាការលុបបំបាត់ចោលអាពាហ៍ពិពាហ៍ដោយចាប់បង្ខំជាដើម។ ទន្ទឹមនិងនេះធ្វើការស្ដារទ្បើងវិញនូវធនធានមនុស្សដោយលុបបំបាត់ចោលគ្រោះមិនចេះអក្សរ និងធ្វើឲ្យរស់ទ្បើងវិញនូវជំនឿសាសនា សេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ដែលជាប្រពៃដ៏ល្អផូរផង់របស់ខ្មែរយើង។

    លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះរណសិរ្យថ្ងៃទី២ធ្នូនេះ ក៏មិនខុសពីចលនាតស៊ូសម្ដេចឪ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងនោះទេ។ ដោយក្នុងនោះ មុនព្រះអង្គដណ្ដើមបានឯករាជ្យពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺព្រះអង្គបានយាងធ្វើព្រះរាជបេសកម្មនៅទ្វីបអឺរ៉ុប និងបណ្ដាប្រទេសអាស៊ីមួយចំនួនផងដែរ មុននិងព្រះអង្គ យាងមកគង់ក្នុងប្រទេសខេត្ដបាត់ដំបង ហើយនៅថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥៣ ព្រះអង្គបានប្រកាសបង្កើតចលនាមួយហៅថា «ផែនការណ៍សីហនុ» គឺជាកងជីវពលនារីក្លាហាន។

    បើដូច្នេះចំពោះថ្ងៃទី២ធ្នូ គឺជាស្ពានតភ្ជាប់អតីតមកបច្ចុប្បន្ន ដែលនិងបង្ហាញផ្លូវត្រូវដើរទៅអនាគត។ ពីព្រោះបើប្រជាជាតិមួយមិនស្គាល់ពីអតីតទេ គឺមិនស្គាល់បច្ចុប្បន្ន ដែលខ្លួនកំពុងធ្វើអ្វីនោះទេ៕

    អត្ថបទទាក់ទង