ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការរំឭកខួប១ឆ្នាំ និង១០ឆ្នាំនៃការបញ្ជូលប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ បានបង្ហាញអំពីប្រពៃណីដឹងគុណបុព្វបុរសខ្លួនដ៏រុងរឿងយ៉ាងណា?

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 48
អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការរំឭកខួប១ឆ្នាំ និង១០ឆ្នាំនៃការបញ្ជូលប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ បានបង្ហាញអំពីប្រពៃណីដឹងគុណបុព្វបុរសខ្លួនដ៏រុងរឿងយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការរំឭកខួប១ឆ្នាំ និង១០ឆ្នាំនៃការបញ្ជូលប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ បានបង្ហាញអំពីប្រពៃណីដឹងគុណបុព្វបុរសខ្លួនដ៏រុងរឿងយ៉ាងណា?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះការដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំពិធីរំឭកខួប១ឆ្នាំ និង១០ឆ្នាំនៃការបញ្ចូលប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិដូចយើងឃើញនេះ គឺពិតជាបានបង្ហាញអំពីប្រពៃណីដឹងគុណបុព្វបុរសខ្លួនដ៏រុងរឿង ដែលមានតំាងពីសម័យព្រេងនាយ ពិសេសសម័យចក្រភពអង្គរនៃយើង។ បានន័យថា ចំពោះការរំឭកខួបនេះ «ជាការដឹងគុណដល់បុព្វការីជនគ្រប់ៗជំនាន់ដែលបានកសាង និងការពារប្រាសាទដ៏ល្អផូរផង់តំាងពីដើមរៀងមក រហូតដល់បច្ចុប្បន្ន»យើងនេះឯង។

បើដូចនេះ ចំពោះបុគ្គលណាដែលប្រឆាំង ឬពុំបានចូលរួមអបអរសារទរដល់ពិធីនេះ គឺប្រៀបបាននឹងការបដិសេធន៍នូវកេរ្ដិ៍ដំណែលបុព្វបុរសខ្លួនយ៉ាងដូច្នោះដែរ។ ដោយក្នុងនោះ បើយើងនិយាយអំពីបុព្វការីជនក្នុងសម័យទំនើបយើងនេះ ដែលមានគុណបំណាច់ ក្នុងបុព្វហេតុថែរក្សាការពារប្រាសាទព្រះវិហារពីការឈ្លានពានបរទេស មានពីររជ្ជកាលសំខាន់ៗគឺទីមួយ៖ ព្រះរាជាណាចក្រកម្ពុជាទី១ ស្ថិតក្រោមព្រះរាជកិច្ចដឹកនំាអង្គសម្ដេចឪ ព្រះបរមកោដ្ឋនៃយើង គឺការឈ្នះក្ដីតុលាការទីក្រុងទ្បាអេឆ្នាំ១៩៦២ និងទីពីរ៖ ព្រះរាជាណាចក្រកម្ពុជាទី២ ស្ថិតក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន គឺការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ ដូចយើងបាននិងកំពុងអបអរសាទរនេះឯង។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះដែរ បើនិយាយអំពីគុណតម្លៃក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិនេះទៀតសោត គឺយើងទំាងអស់គ្នាចំាមិនភ្លេចទេ ចំពោះគុណបំណាច់ដ៏ថ្លៃថ្លាសម្ដេចវិបុលបញ្ញា សុខ អាន ដោយស្ថិតក្រោមការចង្អុលបង្ហាញសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេច វិបុលបញ្ញា បានធ្វើពលីកម្មយ៉ាងធំធេងអស្ចារ្យណាស់ នៅលើសមរភូមិអារ្យធម៌បេតិកភណ្ឌនេះ ជាមួយប្រទេសថៃ។

ដោយហេតុថា សមិទ្ធផលប្រាសាទព្រះវិហារបានក្លាយជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិនេះ គឺកើតទ្បើងពីការប្រឆំាងគ្នាយ៉ាងខ្លំាងក្លាបំផុតរវាងកម្ពុជានិងថៃ ដោយប្រៀបបានជាការហែកផែនដីពិភពលោកជាពីរអីចឹង!។ ពីព្រោះថាក្នុងពេលនោះគឺប្រទេសថៃ គេបានប្រើនយោបាយការទូត អូសទាញប្រទេសនានា កុំឲ្យគំាទ្រក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ រីឯកម្ពុជាយើងវិញ គឺប្រើនយោបាយការទូតទាក់ទាញប្រទេសនានា សូមឲ្យជួយគំាទ្រក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ។

ស្ថិតក្នុងសមរភូមិការទូតអរិយធម៌បេតិកភណ្ឌនេះ កម្ពុជាយើងដោយស្ថិតក្រោមការដឹកនាំ សម្ដេច វិបុលបញ្ញា សុខ អាន បានទទួលជោគជ័យយ៉ាងត្រចេះត្រចង់ជាប្រវត្ដិសាស្រ្ដជូនជាតិ មាតុភូមិ ទុកឲ្យកុលបុត្រខ្មែរអបអរសារទរ ដូចយើងបានឃើញនិងកំពុងមានមោទនភាពនេះ។ ដោយធ្វើឲ្យថៃទទួលរងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរជាទីបំផុត នៅចំពោះមុខមតិជាតិ និងអន្ដរជាតិ។

បើដូច្នេះ ដោយឈរលើគុណបំណាច់ដ៏ធំធេងថ្លៃថ្លា សម្ដេចវិបុលបញ្ញា សុខ អាន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងជូនជាតិ មាតុភូមិនេះ លោក រ័ត្ន សណ្ដាប់ យល់ថា«គួររាជរដ្ឋាភិបាលកសាងរូបសំណាកសម្ដេច វិបុលបញ្ញា សុខ អាន ដើម្បីទុកជាការដឹងគុណ និងជាគម្រូដ៏ល្អសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយៗយកតម្រាប់តាម»៕

អត្ថបទទាក់ទង