ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងចំនួន៥ ចំណុច ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
កម្ពុជា-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងចំនួន៥ ចំណុច ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងចំនួន៥ ចំណុច ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជា និងសាធាណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ នៅប្រទេសកូរ៉េខាងត្បូង។

ឯកសារសំខាន់ទាំង៥ ដែលបានចុះហត្ថលេខានោះរួមមាន៖

១) កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េ Kang Kyung-wha។

២) សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រី Kang Kyung-wha។

៣) អនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។

៤) អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។

៥) សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សារួមគ្នាលើលទ្ធភាពបង្កើតកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ៕

អត្ថបទទាក់ទង