ខ្មែរប៉ុស្ដិ៍ Close

Barcelona និង Manchester City ធ្លាក់ចេញពី UEFA Champions League យប់មិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨ កីឡា - សុខភាព 65

ជាការដែលគួរអោយភ្ញាក់ផ្អើលបំផុតដែលក្រុមចំណាត់ថ្នាក់លេខ ១ របស់ប្រទេសអង់គ្លេស និងប្រទេសអេស្ប៉ាញត្រូវធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League កាលពីយប់មិញនេះ។ ក្រុមមេឃខៀវ Manchester City ត្រូវក្រុមហង្សក្រហម Liverpool លុត ២-១ នៅក្នុងទឹកដីរបស់ខ្លួន ដែលជាសរុបទាំងក្នុង និងក្រៅដី គឺ Liverpool 5 – 1 Manchester City ។ នេះជាបរាជ័យយ៉ាងអាម៉ាស់មួយទៀតបន្ទាប់ពីការចាញ់ក្នុងទឹកដីខ្លួនឯង ពីសំណាក់ក្រុមបិសាចក្រហម Manchester Uinited ក្នុងលទ្ធផល ២ – ៣ ដែលជាបងប្អូនជាប់ភូមិផងរបងជាមួយ ដែលការចាញ់នេះធ្វើអោយក្រុម Manchester City ខកខានក្នុងការលើកពានក្នុងក្របខណ្ឌ English Premier League បើទោះជាខ្លួនបាននាំមុខដោយលទ្ធផល ២ ទល់នឹង ០ មុនក៏ដោយ។

 

ដោយឡែកក្រុម Barcelona ក៏ត្រូវបានខ្ទាតចេញពីក្របខណ្ឌ UEFA Champions League នេះដែរដោយត្រូវបានក្រុមម្ចាស់ផ្ទះ AS Roma ដោយលទ្ធផល ៣ ទល់នឹង ០។ ជំនួបទាំងពីរលើកនេះធ្វើអោយក្រុមទាំងពីរទទួលបានលទ្ធផល សរុប ៤ ទល់នឹង ៤។ ក៏ប៉ុន្ដែដោយសារនៅជើងទី១ ក្រុម AS Roma មានលទ្ធភាពអាចរកបានមួយគ្រាប់នៅក្រៅដីនោះ ធ្វើអោយក្រុម Barcelona ត្រូវធ្លាក់ចេញពីក្របខណ្ឌនេះដោយមិនអស់ចិត្ត។

លទ្ធផលយប់មិញនេះអាចចាត់ទុកបានថា ជាលទ្ធផលប្រវត្តិសាស្រ្ដដែលក្រុមខ្លាំងៗនៃប្រទេសយក្សបាល់ទាត់ទាំងពីរត្រូវបានធ្លាក់ចេញដោយក្រុមដែលមានចំណាត់ថ្នាក់ក្រោមខ្លួន។ យ៉ាងណាក៏ដោយមេរៀនយប់មិញនេះ ក៏អាចជាដំបូន្មានដ៏ល្អសម្រាប់ក្រុម Real Madrid និងក្រុម Bayern Munich ដែលសុទ្ធតែបានយកឈ្នះរៀងៗខ្លួនកាលពីជើងទីមួយ សម្រាប់ការជួបគ្នាក្នុងជើងទី ២ នៅយប់នេះ។

សូមបញ្ជាក់ថា ការប្រកួតក្នុងក្របខណ្ឌ  UEFA Champions League យប់នេះវេលាម៉ោង 1:45am ទាបភ្លឺ មានពីរប្រកួត គឺ៖

Bayern vs Sevilla

Real Madrid vs Juventus

ទស្សនាវីដេអូហាយឡាយនៃការប្រកួតកាលពីយប់មិញ៖

https://www.youtube.com/watch?v=zf1be6O7hj0

https://www.youtube.com/watch?v=NAsCGnXJ2cg