ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញទស្សនាយ៉ាងសប្បាយរីករាយជាមួយទិដ្ឋភាព ក្នុងរាត្រីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2685
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញទស្សនាយ៉ាងសប្បាយរីករាយជាមួយទិដ្ឋភាព ក្នុងរាត្រីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញទស្សនាយ៉ាងសប្បាយរីករាយជាមួយទិដ្ឋភាព ក្នុងរាត្រីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញមកពីតាមបណ្ដាខេត្តផ្សេងៗ នាំគ្នាដើរលេងកម្សាន្ដ និងទស្សនាទិដ្ឋភាពប្លែកៗនាពេលរាត្រីនៅក្នុងរាជធានីភ្នំពេញ យ៉ាងសប្បាយរីករាយ ជាពិសេសនៅម្ដុំមាត់ទន្លេ និងព្រះមរបរាជវាំង ខណៈពេលដែលមានការថែរក្សាសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់កម្លាំងសមត្ថកិច្ច។

ក្នុងឱកាសនេះដែរ ក្រៅពីភ្ញៀវទេសចរជាតិ គេសង្កេតឃើញក៏មានភ្ញៀវទេសចរអន្ដរជាតិ ជាច្រើនផងដែរ បានមកចូលរួមកម្សាន្ត និងស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសល់រយៈពេល ២ថ្ងៃទៀត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញចូលរួមឲ្យបានកាន់តែច្រើនកុះករ៕

 

អត្ថបទទាក់ទង