ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ៖ ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ មានអ្នកចូលមកទស្សនា ៤.៥លាននាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2748
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ៖ ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ មានអ្នកចូលមកទស្សនា ៤.៥លាននាក់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ៖ ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ មានអ្នកចូលមកទស្សនា ៤.៥លាននាក់

រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៤.៥លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

នៅក្នុងរបាយការណ៍ដដែលនោះ បានឱ្យដឹងទៀតថា លទ្ធផលកិច្ចប្រតិបត្តិការអន្តរាគមន៍ និងសង្គ្រោះរបស់សមត្ថកិច្ចរួមមាន៖
១- បានជួយសង្គ្រោះ ពិនិត្យ និងព្យាបាលជំងឺជាង២ម៉ឺននាក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ៤៩នាក់
២- បានជួយសង្គ្រោះទូកលិច ១១គ្រឿង និងសង្រ្គោះកីឡាករបាន១១៥នាក់ ដោយសុវត្ថិភាព
៣- បានជួយសង្គ្រោះជនវង្វេងគ្រួសារ ១៨១លើក (ក្មេង១៧៣នាក់ មនុស្សចាស់៨នាក់) ផងដែរ៕

សូមអានរបាយការណ៍ទាំងស្រុងខាងក្រោម៖

អត្ថបទទាក់ទង