ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាជាមួយស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 66
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាជាមួយស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាជាមួយស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្នុងជំនួបពិភាក្សាគ្នានោះ លោកសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ បានមានប្រសាសន៍ស្វាគមន៍ជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ សំដែងនូវការរីករាយ ដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាម ព្រមទាំងបានធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឲ្យលោកសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ធ្វើការចែកចាយនូវឯកសារ ដ៏មានសារៈសំខាន់នេះ លើប្រធានបទសម្រាប់ពិភពលោកទាំងមូល។ លោកសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ បានបញ្ជាក់ថា លោកសង្ឃឹមថា នឹងអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលទាក់ទិនទៅនឹងវិស័យកសិកម្ម ដែលកម្ពុជាកំពុងមានសក្តានុពល។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជា ក៏ដូចជាប្រទេសនានា ក្នុងតំបន់កំពុងមានការចាប់អារម្មណ៍ និងមានការយកចិត្តទុកដាក់ដូចគ្នា៕

អត្ថបទទាក់ទង