ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ ដោយមានរបៀបវារៈមួយចំនួន នៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ ដោយមានរបៀបវារៈមួយចំនួន នៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ ដោយមានរបៀបវារៈមួយចំនួន នៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ

រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានរបៀបវារៈមួយចំនួន។ នេះបើតាមការសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភា នៅថ្ងៃទី៤ ខែវិច្ឆិកា រួមមាន៖

១) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៣) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចកិច្ចសម្របសម្រួលការដឹកជញ្ចូនទំនិញឆ្លងកាត់។

៤) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

៥) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។

ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរទៀត រួមមាន សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ផងដែរ។ សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន៕

អត្ថបទទាក់ទង