ខ្មែរប៉ុស្ដិ៍ Close

គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកសារ 158

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេសនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់លោក ហេង សំរិន ប្រធាន រដ្ឋសភា។

សេចក្តីជូនដំណឹងដដែលនេះ បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុ ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ និងប្រាសាទមួយចំនូននៅក្នុងទឹកដីខេត្តសៀមរាបផងដែរ៕

អត្ថបទទាក់ទង