ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីហុងគ្រី កោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជាក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
ប្រធានាធិបតីហុងគ្រី កោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជាក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ប្រធានាធិបតីហុងគ្រី កោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជាក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ

លោក János ÁDER ប្រធានាធិបតីហុងគ្រី នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ បានកោតសរសើរថា ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជាមានការវិវត្តខ្លាំង ក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈជាពិសេសស្ថាប័ននីតិប្បញ្ញត្តិបានដើរតួនាទីយ៉ាងសំខាន់ក្នុងអនុម័តច្បាប់។ ការកោតសរសើរនេះបានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសមជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅវិមានព្រឹទ្ធសភា។

លោក សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្ស​នកិច្ចរបស់លោកប្រធានាធិបតីនៅកម្ពុជា ពិតជាមានសា រៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការពង្រឹងពង្រីកចំណងសា មគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀតដើម្បីជាគុណប្រយោជ ន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ននិងក្នុងពេលអនាគត។

លោក János ÁDER ប្រធានាធិបតីហុងគ្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានព្រឹទ្ធសភាដែ លទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនាឱកាសនេះ។ លោក János ÁDER ប្រធានាធិបតីហុង គ្រី បានជម្រាបប្រធានព្រឹទ្ធសភាថា នេះជាលើកទីមួយ ជាប្រវត្តិសាស្ត្រដែលលោកបានមកបំពេញទស្សនកិច្ច ជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស រយៈ ពេល៣០ឆ្នាំក្រោយ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋនៃប្រទេសហុងគ្រីបានមកទស្សនកិច្ចនៅកម្ពុជាបើគិតចាប់តាំងពីឆ្នាំ១៩៩៩មក។

លោក János ÁDER បានមានប្រសាសន៍ថា ក្នុងប្រវត្តិ សាស្ត្ររយៈពេល៣០ឆ្នាំ នៃប្រទេសហុងគ្រី និងរយៈពេ ល៣០ឆ្នាំប្រទេសកម្ពុជា វឌ្ឍនភាព នៃប្រទេសទាំងពីរមានលក្ខណៈស្រដៀងគ្នា។ ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា មានការវិវត្តខ្លាំងក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈជាពិសេសស្ថាប័ននីតិប្បញ្ញត្តិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុម័តច្បាប់។

លោក សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកប្រធានាធិបតីហុងគ្រីដែលបានថ្លែង​សរសើរអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់​ទំនងការទូតយូរលង់មកហើយ គិតមកដល់ពេលនេះមានរយៈពេល៦៣ឆ្នាំ ដែលទំនាក់ទំនងការទូតនេះបង្កើតឡើងក្រោមស្នាព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ «រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំហុងគ្រីជំនាន់មុន។

លោក សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដែលបានមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការរវាងប្រជាជន និងប្រទេសទំាងពីរមានការីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះស្តែងឡើងតាម​រយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថា្នក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំជំនាញតាមបណ្តាក្រសួង ស្ថាប័ន នៃប្រទេសទាំងពីទៅវិញទៅមក ព្រមទាំងបានឆ្លុះបញ្ចាំងនៃការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។

លោក សាយ ឈុំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសហុងគ្រី និងចូលរួមកិច្ចប្រជុំកំពូលប៊ុយដាប៉ែស ស្តីពីទឹក លើកទី៣ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ជាកាលានុវត្តភាពមួយថ្មី និងជាការក្រាលផ្លូវឆ្ពោះទៅភាពរុងរឿង នៃចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ។

លោក សាយ ឈុំ បានថ្លែងអំណរគុណចំពោះការឧប​ត្ថម្ភ​គាំទ្រពីប្រទេសហុងគ្រី ដល់ប្រទេសកម្ពុជាកាលពីអតីតកាល ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាជួបការលំបាកដោយទទួលការហ៊ុមព័ន្ធខាងសេដ្ឋកិច្ច និង នយោបាយ។ ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហុងគ្រី ដែលផ្តល់ជំនួយផ្នែកអប់រំជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន និងបន្តជួយបន្ថែមទៀតនៅ​ពេលអនាគត។ ជំនួយក្នុងវិស័យអប់រំ បានជួយអភិវឌ្ឍធន​ធានមនុស្សនៅកម្ពុជាផង និងបានចូលរួមសម្រេចនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជ​រដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការអភិវឌ្ឍធនធាន​មនុស្សជាវិស័យអាទិភាពទីមួយ។ កម្ពុជាមានមោទន​ភាព​ចំពោះនិស្សិតកម្ពុជាដែលធ្លាប់បានសិក្សានៅប្រទេសហុងគ្រី បានក្លាយជាថ្នាក់ដឹកនាំសំខាន់ៗ នៅតាមក្រសួងមួយចំនួន។

ឆ្លៀតក្នុងឱកាសនោះ លោក សាយ ឈុំ បានផ្តាំផ្ញើសួរ​សុខទុក្ខ ជូនលោកប្រធានរដ្ឋសភាហុងគ្រី និងសូមគោរពអញ្ជើញលោកប្រធានរដ្ឋសភាហុងគ្រី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប (ASEP) នៅឆ្នាំ២០២០ នៅកម្ពុជា៕

អត្ថបទទាក់ទង