ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំង AstraZeneca ជាង ៥២ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលហុងគ្រី បានមកដល់កម្ពុជាហើយកាលពីយប់មិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 43
វ៉ាក់សាំង AstraZeneca  ជាង ៥២ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលហុងគ្រី បានមកដល់កម្ពុជាហើយកាលពីយប់មិញ វ៉ាក់សាំង AstraZeneca ជាង ៥២ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលហុងគ្រី បានមកដល់កម្ពុជាហើយកាលពីយប់មិញ

នៅវេលាម៉ោងប្រមាណជិត១១យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៥២៣,១០០ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី ជូនរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកដល់រាជធានីភ្នំពេញតាមរយៈជើងហោះហើរតួកគី (TK 6266 )។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងស្ថានទូតហុងគ្រីប្រចាំប្រទេសកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងនេះដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់កម្មវិធីប្រគល់ទទួលវ៉ាក់សាំងផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ខាងមុខ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៦៣,៨២៥នាក់៕ Fresh News

អត្ថបទទាក់ទង