ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល នឹងបន្តអនុគ្រោះ៥ឆ្នាំទៀត ដោយមិនយកភាគលាភចេញពីផលចំណេញអគ្គិសនីចូលថវិការដ្ឋទេ គឺទុកវិនិយោគបន្ថែមដើម្បីបម្រើផលប្រយោជន៍ប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
រាជរដ្ឋាភិបាល នឹងបន្តអនុគ្រោះ៥ឆ្នាំទៀត ដោយមិនយកភាគលាភចេញពីផលចំណេញអគ្គិសនីចូលថវិការដ្ឋទេ គឺទុកវិនិយោគបន្ថែមដើម្បីបម្រើផលប្រយោជន៍ប្រជាជន រាជរដ្ឋាភិបាល នឹងបន្តអនុគ្រោះ៥ឆ្នាំទៀត ដោយមិនយកភាគលាភចេញពីផលចំណេញអគ្គិសនីចូលថវិការដ្ឋទេ គឺទុកវិនិយោគបន្ថែមដើម្បីបម្រើផលប្រយោជន៍ប្រជាជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តមិនយកភាគលាភចេញពីផលចំណេញលើវិស័យអគ្គិសនីចាប់ពីឆ្នាំ២០២០-២០២៥ ដើម្បីយកថវិកានោះទៅវិនិយោគបន្ថែមទៀតលើការពង្រីកបណ្តាញអគ្គិសនីឱ្យបានគ្រប់ភូមិទូទាំងប្រទេស។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានចំនួន៩២%នៃភូមិហើយដែលមានបណ្តាញអគ្គីសនីទៅដល់ដោយសារការវិនិយោគបន្ថែមរបស់រាជរដ្ឋាភិបាលតាមរយៈការមិនយកភាគលាភពីផលចំណេញនោះ។ ដូចនេះរាជរដ្ឋាភិបាលនឹងអនុគ្រោះចំនួន៥ឆ្នាំបន្តទៀតដល់អគ្គិសនីកម្ពុជាដោយមិនបានយកភាគលាភបង់ចូលថវិកាជាតិទេដើម្បីយកថវិកានោះទៅវិនិយោគបន្ថែមក្នុងការពង្រីកបណ្តាញអគ្គិសនីឱ្យបាន១០០%នៃចំនួនភូមិទាំងអស់ទូទាំងប្រទេស៕

អត្ថបទទាក់ទង