ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការសារភាព ជាជម្រើសតែមួយគត់ ដើម្បីជួយខ្លួនឯង និងជួយសង្គម សម្រាប់អ្នកដែលកំពុងលង់ខ្លួននឹងឧបាយកលរបស់ឧក្រិដ្ឋជន សម រង្ស៉ី!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការសារភាព ជាជម្រើសតែមួយគត់ ដើម្បីជួយខ្លួនឯង និងជួយសង្គម សម្រាប់អ្នកដែលកំពុងលង់ខ្លួននឹងឧបាយកលរបស់ឧក្រិដ្ឋជន សម រង្ស៉ី! អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការសារភាព ជាជម្រើសតែមួយគត់ ដើម្បីជួយខ្លួនឯង និងជួយសង្គម សម្រាប់អ្នកដែលកំពុងលង់ខ្លួននឹងឧបាយកលរបស់ឧក្រិដ្ឋជន សម រង្ស៉ី!

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះថា ការចូលសារភាពចំពោះមុខសមត្ថកិច្ច គឺជាជម្រើសតែមួយគត់ សម្រាប់អ្នកដែលកំពុងលង់ខ្លួននឹងឧបាយកឧក្រិដ្ឋរបស់ទណ្ឌិត សម រង្ស៉ីដើម្បីជួយខ្លួនឯង និងជួយសង្គម ។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជូនបងប្អូនដែលកំពុងតែលង់ខ្លួនជាមួយឧបាយកលឧក្រិដ្ឋរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម នោះនឹងធ្វើឱ្យបងប្អូនជាប់ជំពាក់នឹងបញ្ហាផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ(បទឧក្រិដ្ឋ)!»

លោកបញ្ជាក់ថា «យោងតាមច្បាប់កម្ពុជា សម្រាប់បទឧក្រិដ្ឋ រួមគំនិតក្បត់ បើបងប្អូនចូលសារភាពកំហុសមុនការចោទប្រកាន់ នោះបងប្អូននឹងរួចខ្លួន ហើយប្រសិនបើបងប្អូនទើបបានដឹងកំហុស ចេញសារភាពក្រោយការចោទប្រកាន់ នោះតុលាការអាចពិចារណាលើស្ថានអនុគ្រោះចំពោះការឃុំខ្លួន! បងប្អូនណាដែលប្រកាន់យកជម្រើសខាងលើនេះ មិនត្រឹមតែជាជម្រើសដែលជួយខ្លួនឯងប៉ុណ្ណោះទេ តែបងប្អូនក៏បានជួយចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិយើងថែមទៀតផងដែរ!»

រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានការអំពាវនាវរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ មានសមាជិកក្រុមឧទ្ទាម សម រង្ស៉ី ជាច្រើននាក់ហើយ បានចូលសារភាព និងប្រកាសជំហរមិនចូលរួមជាមួយនឹង អំពើក្បត់ជាតិ រដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។

លោក ហ៉ី សុខជា អតីតប្រធានចលនាយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តព្រៃវែង ដែលចូលសារភាពចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ បានចាត់ទុក ជាការធ្វើឱ្យមានអស្ថិរភាពសង្គម និងនាំឱ្យអ្នកដែលគាំទ្រលោក កាន់តែប្រឈមចំពោះមុខច្បាប់៕

 

ប្រភព៖ Fresh News

អត្ថបទទាក់ទង