ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាចេញផុតពីស្ថានភាពលំបាកនៃវិស័យអប់រំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាចេញផុតពីស្ថានភាពលំបាកនៃវិស័យអប់រំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាចេញផុតពីស្ថានភាពលំបាកនៃវិស័យអប់រំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មក ក្នុងរយៈពេល៤០ឆ្នាំមកនេះ កម្ពុជាចេញផុតពីស្ថានភាពលំបាកនៃវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសជាតិយើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា ស្ថានភាពអប់រំរបស់កម្ពុជាពីមុនផ្តើមចេញពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនទាន់ចេះ ប៉ុន្តែពេលនេះស្ថានភាពពិតជាមានភាពល្អប្រសើរច្រើនណាស់ ជាពិសេសមានការចូលរួមចំណែកពីវិស័យឯកជនផងដែរ៕

អត្ថបទទាក់ទង