ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រើពាក្យស្លោក «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ»

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 167
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រើពាក្យស្លោក «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រើពាក្យស្លោក «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ»

ស្របពេលដែលទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក កាន់តែខិតជិតមកដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ពាក្យស្លោក «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ»។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីថា ទឹកនៅរាជធានីភ្នំពេញកាន់តែទាប ប៉ុន្តែទោះជាយ៉ាងណាព្រះរាជពិធីបុណ្យនៅតែប្រារព្ធធ្វើឱ្យធ្វើឱ្យកាន់តែល្អថែមទៀត។ ទន្ទឹមនឹងនោះដែរ លោកក៏បានអំពាវនាវសារជាថ្មីឱ្យប្រជាពលរដ្ឋទទួលទានអំបុកនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាដែលលោកបានហៅការទទួលទាននោះថា «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ»៕

អត្ថបទទាក់ទង