ខ្មែរប៉ុស្ដិ៍ Close

សកម្មភាពដំណើរទស្សនកិច្ចផ្លូវការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
សកម្មភាពដំណើរទស្សនកិច្ចផ្លូវការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សកម្មភាពដំណើរទស្សនកិច្ចផ្លូវការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ នៅថ្ងៃទី៧ធ្នូនេះ។ បន្ទាប់ពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយម វៀតណាម គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជ្រើសរើសសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីរូប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា កាលពីដើមខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ ភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨កន្លងទៅ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់ កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជន វៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោក ប្រធានហូជីមិញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពចំពោះវិរ:យុទ្ធជន នៃកងទ័ព ប្រជាជនវៀតណាម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេស និងប្រជាជនវៀត ណាម ចេញពីអាណានិគមនិយម រហូតប្រទេសជាតិទទួលបានឯករាជ្យ ជាតិ និងមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហា ណូយសាធារណរដ្ឋសង្គមនិយមវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយក រដ្ឋមន្រ្តីវៀតណាម បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិនៃប្រទេស ទាំងពីរ ។

ដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ ទីក្រុងហាណូយ នៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញពី សមភាគី នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក បន្ទាប់ពីលោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ត្រូវបានជ្រើស តាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីដើមខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីគណបក្ស ប្រជាជនកម្ពុជា ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។

ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែ ត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នា ប្រវែងប្រមាណជាង ១ពាន់២៧០គីឡូម៉ែត្រ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែខ្លាំងក្លា ថែមទៀត ពិសេសការខិតខំរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការ ដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕

អត្ថបទទាក់ទង