ក្រុមហ៊ុនជប៉ុន ធ្វើបទបង្ហាញអំពីគម្រោងអំពូលភ្លើងវ័យឆ្លាតក្នុងក្រុងព្រះសីហនុ
លោក គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក កៃ នុម៉ា ប្រធានក្រុមហ៊ុន Minebee Mitsumi ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញគម្រោងទីក្រុងវ័យឆ្លាតនៅក្រុងព្រះសីហនុ នៅសាលា ខេត្តព្រះសីហនុ។
បទបង្ហាញក្នុងការពង្រីកគម្រោងទីក្រុងវៃឆ្លាតក្នុងគោល បំណងពង្រីកគម្រោងទីក្រុងវៃឆ្លាតបន្ថែមទៀតក្នុងប្រ ទេសកម្ពុជា ពិសេសក្រុង ខេត្តព្រះសីហនុ ដែលបានផ្តល់ឱកាសដល់ក្រុមហ៊ុនធ្វើបទបង្ហាញពីគម្រោងវ័យឆ្លាតដោយប្រើប្រាស់ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ LED វៃឆ្លាតគ្រប់គ្រងដោយប្រព័ន្ធឥតខ្សែជូនថ្នាក់ដឹកនាំសាលាខេត្តព្រះ សីហនុនាពេលកន្លងទៅនេះ។
លោក កៃ នុម៉ា បានជំរាបជូនអភិបាលខេត្តព្រះសីហនុផងដែរថា ប្រព័ន្ធអំពូលវ័យឆ្លាត ទំនើបជួយកាត់បន្ថយការប្រើប្រាស់ សន្សំសំចៃភ្លើង ដោយភ្ជាប់ពីមួយទៅមួយដោយមិនប្រើខ្សែដែលមានប្រសិទ្ធភាពខ្ពស់ ប្រព័ន្ធបច្ចេកវិទ្យាវ័យឆ្លាតប្រើប្រាស់បានយូរអង្វែង ក្រុមហ៊ុនមានបទ ពិសោធន៍នៅកម្ពុជាជាង១០ឆ្នាំ ដែលមានបុគ្គលិក ៧.០០០នាក់ ។
លោក គួច ចំរើន បានស្វាគមន៍នូវគម្រោងអំពូលវ័យឆ្លាតបំភ្លឺផ្លូវ ជាផលិតផលធ្វើនៅកម្ពុជា ជាស្នាដៃកូនខ្មែរ ដោយសារខេត្តព្រះសីហនុមានបង្គោលភ្លើង ១.៣០០ដើម ហើយបង្គោល៥០០ បំពាក់ភ្លើងសូឡា ក៏ប៉ុន្តែវារងការខូចខាតដោយសារការអភិវឌ្ឍនាពេលបច្ចុប្បន្ន ក្រុងរបស់យើង និងដោយបានការយកចិត្តទុក ដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កញ្ចប់ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងព្រះ សីហនុ ហើយបង្គោលភ្លើងទាំងនោះ មានការប៉ះពាល់នូវការសាងសង់ហេដ្ឋារចនាសម្ពន្ធផ្លូវថ្មី ដោយធ្វើការពង្រីកកន្លងផ្លូវថ្មី គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ ដែលត្រូវសាងសង់រយៈពេល ៨ខែកន្លះ ដែលមានផ្លូវសរុបចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះក៏មានសាងសង់ផ្លូវថ្មីបន្ថែម ដើម្បីជួយសម្រួលការកក ស្ទះចរាចរណ៍ នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ និងតាមដងផ្លូវជាតិលេខ៤ផងដែរ៕