ខ្មែរប៉ុស្ដិ៍ Close

កងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជូននាវាមកធ្វើទស្សនកិច្ចកម្ពុជាជាលើកដំបូង បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 103
កងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជូននាវាមកធ្វើទស្សនកិច្ចកម្ពុជាជាលើកដំបូង បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ កងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជូននាវាមកធ្វើទស្សនកិច្ចកម្ពុជាជាលើកដំបូង បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជួបគណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ HTMS Rattanakosin FS-441 ដឹកនាំដោយលោកឧត្តមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរងយោធ ភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ នៅសាលាខេត្តព្រះសីហនុ។ 

លោកឧត្តមនាវីទោ ARTORN CHARAPINYO បានលើកឡើងក្នុងជំនួបនេះថាថ្ងៃនេះជាបេសកកម្មរបស់កងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជូននាវាមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង បន្ទាប់ពីជំងឺកូវីដបានធូរស្បើយ។ ទោះបីមានផលប៉ះ ពាល់ដោយសារជំងឺកូវីដ ក៏ប៉ុន្តែកងទ័ពជើងទឹក នៃប្រទេសទាំងពីរ បានបើកកិច្ចប្រជុំពីចំងាយជាមួយគ្នាជាបន្តបន្ទាប់តាមរយៈប្រព័ន្ធអនឡាញ។ 

លោកបានបញ្ជាក់ទៀតថា កាលពី៧ឆ្នាំមុន លោកបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែមកដល់ពេលនេះមានការផ្លាស់ប្តូរ អភិវឌ្ឍរីកចម្រើនលឿនសឹងតែមើលមិនស្គាល់ សង្ឃឹមថាប្រទេសទាំងពីរ ប្រជាពលរដ្ឋប្រទេសទាំងពីរ ចេញចូលឆ្លងដែនដោយសុវត្ថិភាព ធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរថែមទៀត។ ក្រោយការរាតត្បាតនៃជំងឺកូវីដ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងផ្លូវគោក និងផ្លូវទឹកមានទំនាក់ទំនងល្អប្រសើរឡើងវិញ និងបានថ្លែងអំណរគុណលោកអភិបាលខេត្តព្រះសីហនុ និងសហការី ដែលបានទទួលស្វាគមន៍ប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃបំពេញទស្សនកិច្ចផ្លូវការនាពេលនេះ។ 

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា កម្ពុជាធ្លាប់បានទទួលនាវាកងទ័ពជើងទឹកភូមិន្ទថៃចំនួន៩លើក ស្មើនឹង១៣គ្រឿងរួចមកហើយ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយដំណើរទស្សនកិច្ចនាពេលនេះ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។ កម្ពុជា និងថៃជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ានតែមួយ ម្យ៉ាងទៀតឆ្នាំនេះ កម្ពុជាត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ានផងដែរ៕

អត្ថបទទាក់ទង