ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ បញ្ជាក់អំពីជំហរក្នុងការការពារសុខសន្តិភាព សម្រាប់ប្រទេសជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ បញ្ជាក់អំពីជំហរក្នុងការការពារសុខសន្តិភាព សម្រាប់ប្រទេសជាតិ ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ បញ្ជាក់អំពីជំហរក្នុងការការពារសុខសន្តិភាព សម្រាប់ប្រទេសជាតិ

ក្រសួងការពារជាតិ​ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជាក់អំពីតួនាទីរបស់កងយោធពលខេមរភូមិន្ទ ដល់សាធារណមតិជាតិ និងអន្តរជាតិ ឲ្យបានជ្រាបកាន់តែច្បាស់។

ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងសួងការពារជាតិ​ បានលើកឡើងនូវ ២ចំណុច៖

១) កងយោធពលខេមរភូមិន្ទ មានតួនាទីដូចដែលបានចែងក្នុងរដ្នធម្មនុញ្ញគឺការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។ ដូច្នេះ ប្រសាសន៍ និងបទបញ្ជារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្នមន្រ្តី រដ្នមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបង្កើតកងពលលេខ៧០ គឺជាបទបញ្ជាដ៏ត្រឹមត្រូវបំផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវតែអនុវត្តជាដាច់ខាត ពីព្រោះបញ្ហានេះទាក់ទងទៅនឹងសន្តិសុខ សន្តិភាព ស្ថិរភាពទាំងសេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជា។

២) ក៏ប៉ុន្តែបើសិនជាមាន វិវាទនយោបាយរវាង គណបក្សនយោបាយ និងគណបក្សនយោបាយ កងយោធពលខេមរភូមិន្ទ រក្សារជំហរអព្យាក្រិតភាពរបស់ខ្លួន។ ផ្ទុយទៅវិញ ទង្វើប៉ុនប៉ងរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន តម្រូវឱ្យកងយោធពលខេមរភូមិន្ទ មិនអាចអត់អោនឱ្យបានជាដាច់ខាត ពីព្រោះក្រុមអគតិទាំងនោះ ដែលមាន ទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ត្រូវបានស្ថាប័នមានសមត្ថកិច្ចចោទពីបទឧបឃាត កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។

ក្រសួងសួងការពារជាតិ​ បានបញ្ជាក់បន្ថែមទៀតថា ក្នុងបរិបទនេះ កងយោធពលខេមរភូមិន្ទ ត្រូវតែមានកាតព្វកិច្ចពេញលេញ ដើម្បីការពារព្រះរាជាណាចក្រកម្ពុជា គ្រប់ទម្រង់ទាំងអស់។

សេចក្តីថ្លែងការណ៍របស់ក្រសួងសួងការពារជាតិ​ មានដូចខាងក្រោម៖

អត្ថបទទាក់ទង