ខ្មែរប៉ុស្ដិ៍ Close

៩ វិច្ឆិកា មហាកម្លាំងសាមគ្គីការពារជាតិ សាសនា ព្រះមហាក្សត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 66
៩ វិច្ឆិកា មហាកម្លាំងសាមគ្គីការពារជាតិ សាសនា ព្រះមហាក្សត្រ ៩ វិច្ឆិកា មហាកម្លាំងសាមគ្គីការពារជាតិ សាសនា ព្រះមហាក្សត្រ

ទីបំផុត លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់បំផុត កំណត់យកថ្ងៃ៩ វិច្ឆិកាខាងមុខ ធ្វើពិធីទទួលទានអំបុកខ្មែរទូទាំងប្រទេស ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលផ្ទុយពីសារនយោបាយដ៏មហាគ្រោះថ្នាក់បំផុតដែលមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងគូកនបាននិងកំពុងប្រព្រឹត្តិប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងរបបរាជានិយម។

ក្នុងរយៈពេលចុងក្រោយថ្មីៗនេះ មេឧទ្ទាមក្រៅច្បាប់និងគូកនបាននិងកំពុងអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាល ផ្តូររបបរាជានិយម ដូររដ្ឋធម្មនុញ្ញ ដែលជាទង្វើខុសច្បាប់ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ប្រឆាំងនឹងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ការផ្សះផ្សារជាតិ ពិសេស ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនខ្មែរដែលជាម្ចាស់នៃជោគវាសនាប្រទេសជាតិរបស់ខ្លួនទៅវិញ។ ការបំផុសបំផុល និង ការញុះញង់ដោយខុសច្បាប់ឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធងើបបះបោរធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពិតជាទង្វើររដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដូររបបរាជានិយម ប្រឆាំងព្រះមហាក្សត្រ ដែលផ្ទុយពីបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជន និងជាតិមាតុភូមិ។

ជាក់ស្តែង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់បំផុត ដោយគ្មានការស្រពិចស្រពិលអ្វីឡើយចំពោះមហាជនទូទៅថា បើទោះបីទឹកទន្លេនៅសល់តែកន្លះម៉ែត្រក៏ត្រូវបា្ររពពិធីបុណ្យអ៊ុំទូកដែរ ហើយ ៩ វិច្ឆិកាខាងមុខ គឺជាទិវាឯករាជ្យជាតិ ហើយក៏ជាពេលវេលាដ៏ពិសេសបំផុត សម្រាប់ប្រជាជនខ្មែរត្រូវរួបរួមសាមគ្គីជាកម្លាំង តាមរយៈពិធីទទួលទានអំបុកខ្មែរ ដើម្បីបង្ហាញការរួបរួមសាមគ្គីជាកម្លាំង ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវជ្រោងទង់សុខសន្តិភាព ដើម្បីការអភិវឌ្ឍជាតិ។ ចំពោះបាវចនាខ្មែរ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ពិតជាត្រូវបានចារិកក្នុងរដ្ឋធម្មនុញ្ញខ្មែរ ដែលប្រជាជនខ្មែរទាំងអស់ក្នុងនគរនេះត្រូវគោរពបំផុត ហើយគ្មានអ្នកណាម្នាក់អាចនៅពីលើច្បាប់បានឡើយ។ ទង្វើប្រមាថព្រះមហាក្សត្រខ្មែរពីសំណាក់មេចលនាឧទ្ទាមក្រៅច្បាប់ និងគូកនម្តងហើយមុំ្តងទៀត គឺ ពិតជាចេតនាធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ប្រឆាំងរដ្ឋធម្មនុញ្ញ ផ្តួលរំលំរាជរដ្ឋាភិបាល ផ្តូរបបរាជានិយម គឺពិតជាទង្វើក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រខ្មែរយ៉ាងប្រាកដ ដែលប្រជារាស្រ្តក្នុងនគរនេះមិនអាចទទួលយកបានជាដាច់ខាត។ ប្រជារាស្រ្តខ្មែរទូទាំងនគរនឹងរួបរួមសាមគ្គីជាកម្លាំងដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពាររាជរដ្ឋាភិបាល និងទោះតម្លៃណាក៏ដោយក៏ត្រូវជ្រោងទង់សន្តិភាពឱ្យបានគង់វង់ជាដាច់ខាត។

៩វិច្ឆកា ប្រជារាស្រ្តខ្មែរទូទាំងនគរនឹងអបអរសារទទិវាឯករាជ្យជាតិខ្មែរ ថា ខ្មែរខ្លាំង ខ្មែរត្រូវតែរឹងមាំងើបឡើងយ៉ាងអង់អាចក្នុងពិធីទទួលទានអំបុកខ្មែរ ដើម្បីថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រយើងឱ្យបានឋិតឋេរគង់វង់ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពាររាជរដ្ឋាភិបាល និងការពារសុខសន្តិភាព។ ៩វិច្ឆិកា ប្រជារាស្រ្តខ្មែរប្រឆាំងដាច់ខាត និងទប់ស្កាត់ឱ្យខាងតែបាននូវទង្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ រដ្ឋប្រហារដូររបបរាជានិយម និងរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់។

ជារួម ប្រជារាស្រ្តខ្មែរទូទាំងនគររួបរួមសាមគ្គីគាំទ្ររាល់វិធានការផ្លូវច្បាប់ទាំងអស់របស់រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតនូវទង្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ រដ្ឋប្រហាដូរបបរាជានិយម និងរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងគូកន។ ៩វិច្ឆិកា ប្រជារាស្រ្តខ្មែរត្រូវជ្រោងទង់សន្តិភាព ដើម្បីសេចក្តីសុខសាន្តសង្គមជាតិ និងសង្គមគ្រួសារយើង និងដើម្បីការកសាង និងការអភិវឌ្ឍ។ ៩វិច្ឆិកាប្រជារាស្រ្តខ្មែរសូមចូលរួមអបអរសាទរប្រារព្វទិវាឯករាជ្យជាតិខ្មែរ និងចូលរួមពិធីទទួលទានអំបុកខ្មែរ ដើម្បីថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រឱ្យបានឋិរតឋេរគង់វង់ជាដាច់ខាត។ ដូច្នះ ស្មារតី៩វិច្ឆិកា គឺ ការពារជាតិ សាសនា ព្រះមហាក្សត្ររបស់យើង៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង